គណបក្សប្រជាជនកម្ពុជា រៀបចំខួបអនុស្សាវរីយ៍លើកទី៦៨ថ្ងៃបង្កើគណបក្ស

0
218

ភ្នំពេញ -នាព្រឹកថ្ងៃ សុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជា(CPP) ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ បាន រៀបចំប្រារព្ធពិធីមិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៨ថ្ងៃបង្កើគណបក្សរបស់ខ្លួន នៅទីធ្លាខាងមុខសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង ៣ម៉ឺននាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង សមាជិក សមាជិកា គណបក្សបានចូលរួមអបអរសាទរ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here