បើលោក សម រង្ស៊ី ចូលស្រុកនឹងចាប់ដាក់គុក ឯជនបរទេសហែហមមិនមានទិដ្ឋាកាមិនអនុញ្ញាតឲ្យចូល

0
193

ភ្នំពេញ៖ នៅក្នុងឱកាសដែលសម្តេចតេជោហ៊ុន សែនបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ មកពីសហគមន៍ស្វីស ជាង១២០០នាក់ នាយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះសម្តេចតេជោ មានប្រសាសន៍ថា សម្តេច មិនជឿថា ទណ្ឌិត សម រង្ស៉ី នឹងហ៊ានចូលប្រទេសកម្ពុជា ដូចអ្វីដែលោកបានប្រកាសនោះទេ។ ប៉ុន្តែសម្តេចបានប្រកាសជាមុនថា សម្រាប់អ្នកដែលមានដីកាចាប់ខ្លួន គឺត្រូវតែចាប់បញ្ចូលក្នុងពន្ធនាគារ នៅពេលណាដែលមានវត្តមាននៅកម្ពុជា ចំណែកជនបរទេសដែលចង់អមដំណើរដោយមិនមានទិដ្ឋាការ នឹងមិនអនុញ្ញាតឱ្យចូលមកកម្ពុជាទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានភូតម្តងហើយម្តងទៀតថា លោកនឹងចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ ហើយការចូលមកនេះគឺដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់ថា សម្រាប់ពលរដ្ឋកម្ពុជាដែលចង់ចូលមកប្រទេសកម្ពុជា ជាសិទ្ធិគ្មាននរណាហាមឃាត់ទេ ទៅពេលណាក៏បានដែរ។ សម្តេចបានបញ្ជាក់បន្តថា មិនមែនសម្តេចជាអ្នកកំណត់ឱ្យចូល ឬមិនចូលនោះទេ ប៉ុន្តែអ្នកមានដីការជាប់ខ្លួនត្រូវតែទៅចូលគុក។ ចំណែកជនបរទេសចូលកម្ពុជាត្រូវសុំទិដ្ឋាការ បើមិនដូច្នេះមិនអនុញ្ញាតឱ្យចូលនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទទៅសួរក្រុមប្រឆាំងថា ហេតុអ្វីទៅចាប់សម្តេចស្រួលៗម្ល៉េះ។ សម្តេចតេជោ បានផ្តាំថា កុំជឿអ្នកដែលជួយខ្លួនឯងមិនបាន។ សម្តេចតេជោ បានថ្លែងថា ជួយខ្លួនឯងមិនបានផង តើទៅជួយនរណាបាន? សម្តេចតេជោ ហ៊ុន សែន ហៅទណ្ឌិត សម រង្ស៉ី ជាមនុស្សភូតដូរបាយ តែប៉ុណ្ណោះ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here