ចាប់ខ្លួនសមាជិកក្រុមប្រឆាំងម្នាក់ទៀត ក្រោយចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល

0
145

បុរសម្នាក់នេះ មានឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែតុលានេះ។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអំពើរបស់ ឈ្មោះ ដុង សុវណ្ណារិទ្ធ ដែលបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី ៕ ប្រសើរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here