លោក កឹម សុខា ជួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង

0
153

នំពេញ:  លោក កឹម សុខា នៅវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ប្រចាំកម្ពុជា ដែលជំនួបនេះបានធ្វើឡើងនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរនៃសា លាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាកា ហើយការបន្ធូរបន្ថយនេះ អាចឲ្យលោក កឹម សុខា មានលទ្ធភាពចេញទៅក្រៅផ្ទះបាន ប៉ុន្តែនៅមានចំណុចមួយចំនួនទៀត ដែលលោក កឹម សុខា ត្រូវគោរព នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យអះអាងថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ឋការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកនាំពាក្យបានបញ្ជាក់ថា ដោយពិទិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ជាពិសេសត្រង់ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល និងម្យ៉ាងទៀត ដោយសារនាពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចទៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការឌីតិវិធីតុលាការចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៤៩៩៦ “គ” ដ.ព.ស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៩ “គ” ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៩ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចជា ទី១, មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទី២, មិនត្រូវធ្វើសកម្មភាពនយោបាយ ទី៣, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here