សកម្មជនអតីតបក្សសង្គ្រោះជាតិ៦នាក់នៅស្រុកព្រៃនប់ សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនស្រុកព្រៃនប់

0
127

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៦នាក់ទៀតហើយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់បានស្គាល់យ៉ាងច្បាស់នូវសណ្ដានបោកប្រាស់ ម្ដងហើយម្ដងទៀតរបស់ទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធការសន្យាខ្យល់ថា វិលចូលប្រទេសកម្ពុជានោះ ។

តាមប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់បានឲ្យដឹងថា សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៦នាក់ដែលសុំមកចូលរួមជីវភាពជាមួយគណបក្សប្រចាជនកម្ពុជានោះរួមមាន ទី១៖ឈ្មោះ ហ៊ួរ ស៉ីណូ, ទី២៖ឈ្មោះ សុស អ៊ូស្មាន, ទី៣៖ឈ្មោះ រ៉េម សាលេស, ទី៤៖ឈ្មោះ រ័ត្ន សារុន ភេទស្រី, ទី៥៖ឈ្មោះ រ៉េម សារី ភេទស្រី និងទី៦៖ឈ្មោះ រ៉េម យ៉ើ។ អ្នកទាំង៦ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពួកគាត់ទាំង៦នាក់ សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា មូលហេតុដែលសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយបច្ចុប្បន្នមើលឃើញពីទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកមួយចំនួនទៀត ដែលធ្វើមិនល្អមកប្រទេសជាតិ ក៏ដូចជាមកលើប្រជាជនទូទាំងប្រទេស។ ពិសេសការឃោសនាបង្កចលាចល ដោយគ្មានមូលដ្ឋានពិត ការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ប្រជាពលរដ្ឋ ដើម្បីតែអំណាចផ្ទាល់ខ្លួន និងបក្ខពួកប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ក្រោយពីឃើញនូវទង្វើយ៉ាងជាក់ច្បាស់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបន្ដបោកប្រាស់អ្នកគាំទ្រ ដោយមិនវិលចូលស្រុកតាមការសន្យា និងញុះញង់ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន និងសកម្មជនរបស់គណបក្សមួយនេះ បានប្រកាសដើរចេញជាបន្ដបន្ទាប់ និងសុំចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here