សមត្ថកិច្ចឃាត់ខ្លួន លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ

0
96

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះ«លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការបំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានឃាត់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់ កំហុសលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ»។
មកដល់ពេលនេះលោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here