ចេញផ្សាយ÷12.01.2021
ភ្នំពេញ÷ កញ្ញា សេង ធារីដែលមានសញ្ជាតិអាមេរិក និងជាមេធាវីផងនោះ រួមជាមួយអ្នកគាំទ្រគណបក្សប្រឆាំងជិត ៥០ នាក់ ត្រូវតុលាការកោះហៅឲ្យចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់នៅថ្ងៃទី ១៤ ខែ មករា ខាងមុខនេះ។
នេះជាការឡើងសវនាការជាលើកទីពីរ ដើម្បីតតាំងក្ដីនៅក្នុងតុលាការ។
យ៉ាងណា កញ្ញា សេង ធារី អះអាងថា ការចោទប្រកាន់នោះ ពុំមានមូលដ្ឋាន និងមានលក្ខណៈនយោបាយ ប៉ុន្តែ កញ្ញានៅតែមិនរាថយ ខណ:មេធាវីដើមចោទអះអាងថា នាងបានរួមគំនិតក្បត់ជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ៕
ប្រសើរ