ថ្ងៃនេះ យកសាលក្រមកាត់ទោស លោក សម រង្ស៉ី ទៅបិទនៅស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ

0
44

ចេញផ្សាយ:12.01.2021

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ច បានយកសាលក្រមកាត់ទោស លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿង «ញុះញងឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ថ្មីទៀត ទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំទៀត នៅក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលលោកបានបង្ហោះហ្វេសបុកចោទប្រកាន់ញុះញង់លើ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្រៅពីកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំនេះ តុលាការក៏បានបង្គាប់ឱ្យ លោកសម រង្ស៉ី សងសំណងការខូចខាត និងជំងឺចិត្ត២ពាន់លានរៀល ទៅដើមបណ្តឹងផងដែរ។
ជាមួយនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យសមត្ថកិច្ច តាមចាប់ខ្លួន លោក សម រង្ស៉ី មកផ្តន្ទាទោសតាមច្បាប់ ខណៈដែលទណ្ឌិតរូបនេះ បាន និងកំពុងរត់គេចខ្លួននៅក្រៅប្រទេស។
តុលាការក៏បានទុករយៈពេល១ខែ ឱ្យដើម្បីឱ្យសាមីខ្លួន ប្តឹងជំទាស់តាមផ្លូវច្បាប់ ទៅកាន់សាលាឧទ្ធរណ៍ផងដែរ។
ក្នុងសំណុំរឿងខាងលើនេះ គេបានដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តុលាការក៏បានកាត់ទោស លោក សម រង្ស៉ី មួយករណីទៀត ឱ្យជាប់ពន្ធនាគារ២ឆ្នាំទៀតផងដែរនោះគឺករណីញុះញង់កុំឱ្យពលរដ្ឋសងបំណុលធនាគារ។

ជាការកត់សម្គាល់ថា ទណ្ឌិត សម រង្ស៊ី មានសំណុំរឿងស្អែកស្កះនៅកម្ពុជា ដោយក្នុងនោះ មានទាំងសាលក្រមចូលជាស្ថាពរ និងបន្តនីតិវិធីមួយចំនួន។ ស្របពេលជាមួយគ្នានេះ កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ លោក ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី ផងដែរ ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here