ក្រសួងមហាផ្ទៃសម្រេចឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា(គកក)

នយោបាយ

ចេញផ្សាយ÷17.03.2021

ភ្នំពេញ÷ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិបាន បង្កើត​គណបក្សមួយដែលមានឈ្មោះថា “​កែទម្រង់​កម្ពុជា​”ហើយត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចយល់ព្រមហើយ។
ថ្វើបើមានការអនុញ្ញាតពិតមែន
ប៉ុន្តែ​ក្រសួងមហាផ្ទៃបានស្នើឲ្យធ្វើការផ្លាស់ប្តូរពាក្យ “​សង្គ្រោះ បម្រើ ការពារ​” ចេញ ដោយសារពាក្យទាំងនេះ ដូចគ្នានឹងបាវចនារបស់គណបក្សនយោបាយដែលបានរំលាយ​ដោយ​ដីកា​តុលាការ​កំពូល​។ នេះបើយោងតាមលិខិតចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១។

សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់ថា ផ្អែក​តាម​បញ្ញត្តិ​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្ស​កែទម្រង់​កម្ពុ​ជា​” ដែល​សរសេរ​ជា​អក្សរ​កាត់ “​គក​ក​” និង​មានឈ្មោះ​ជា​អក្សរ​ឡាតាំង “CAMBODIA REFORM PARTY” ដែលមាន​អាសយដ្ឋាន នៃ​ទីស្នាក់ការ​កណ្តាល​នៅផ្ទះ​លេខ​៥១៥ ផ្លូវជាតិ​លេខ​៥ ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​​ដើម្បី​ទទួលបាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ គណបក្ស​កែទម្រង់​កម្ពុ​ជា ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួង មហាផ្ទៃ ស្របតាម​កថាខណ្ឌ​ទី​២ មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ព្រមទាំង​ផ្លាស់ប្តូរ​ពាក្យ​ដែលមាន​នៅក្នុង​សញ្ញា​សម្គាល់​របស់​គណបក្ស​ដូចដែល​បាន​ណែនាំ​ខាងលើ​។
លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​
លោកថាគណបក្ស “កែទម្រង់កម្ពុជា” ត្រូវបានបង្កើតឡើងដោយ អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងសកម្មជនមួយចំនួនទៀត នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត នាពេលខាងមុខនិងអាណត្តិក្រោយៗទៀត៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *