សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ លោក ចូ បៃដិន ដែលផ្ញើលិខិតអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ចេញផ្សាយ÷ ០៦.០២.២០២២

ភ្នំពេញ៖ ខណ:ដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានផ្ញើលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន និង លោក ចូ បៃដិន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិកវិញ។
ក្នុងលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។

ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់ ឯកឧត្តម អញ្ជើញខ្ញុំ និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិករីកចំរើនទៅមុខបន្ថែមទៀត។

សម្តេចក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងជួបជាមួយឯកឧត្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *