សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់»នៅប្រទេសកូរ៉េ

ចេញផ្សាយ÷12.02.2022

សេអ៊ូល, កូរ៉េខាងត្បូង៖នា ព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពិធីប្រគល់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
ពិធីនេះបានធ្វើឡើងដោយមានការចូលរួមដោយថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេសនានាជាច្រើនរូបទៀត។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឡើងថ្លែងសុន្ទរកថាជាកិច្ចស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវបទពិសោធន៍ និងការខិតខំប្រឹងប្រែងជាច្រើនរបស់សម្តេច ដើម្បីពន្លត់នូវភ្លើងសង្គ្រាមប្រមាណ ៤ទសវត្សរ៍នៅកម្ពុជា ហើយជំនួសមកវិញនូវការអភិវឌ្ឍ និងការកសាងប្រទេសឱ្យមានភាពរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ។
សម្តេចតេជោ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលបានជ័យលាភីនាពេលនេះមិនមែនកើតឡើងដោយសារការខិតខំរបស់សម្តេចតែម្នាក់ឯងនោះទេ គឺកើតឡើងដោយការចូលរួមពីប្រជាពលរដ្ឋកម្ពុជាផងដែរ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *