រាជធានីភ្នំពេញ ៖ ទោះបីជាមន្ត្រី គ.ជ.ប រួមទាំងអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងសង្កេតការណ៍ក្នុងការចុះឈ្មោះបោះឆ្នោត បានអះអាងថា ការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងស្ងប់ស្ងាត់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ CNRP បានមើលឃើញផ្ទុយពីនោះ ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ CNRP បានលើកឡើងថា មានបញ្ហានយោបាយនៅពេលចុះឈ្មោះបោះឆ្នោត នៅតាមកន្លែងមួយចំនួន ក្នុងនោះមានស្ថានភាព ដូចជាការប្រើកំលាំងទ័ព ចល័តនៅមុខ និងក្រោយ ស្នាក់ការបក្ស ការបញ្ជាកំលាំងមន្ត្រីមាន សមត្ថកិច្ច ចុះឈ្មោះនៅកន្លែងតែមួយ និងករណីផ្សេងទៀត។
ការលើកឡើងរបស់លោក អេង ឆៃ អ៊ាង ត្រូវបានឆ្លើយតបវិញ ដោយមន្ត្រីបក្សកាន់អំណាច ដោយបានអះអាងថា អ្វីដែលមន្ត្រីបក្សប្រឆាំងលើកឡើងនោះ គ្រាន់តែជាការបំភ័ន្តព័ត៌មានសម្រាប់សាធារណមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ៕
