ប្រធានគណបក្សយុវជនកម្ពុជា ប្តឹងលោក កឹម សុខា

ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានមកដល់តុលា​ការនៅវេលា​ម៉ោង៩ព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ ២០១៧ ដើម្បីដាក់ដាក់ពាក្យប្តឹង លោក កឹម សុខា ប្រធាន​គណ​បក្សសង្រ្គោះជាតិ ដោយសារតែប្រធានគណបក្សប្រឆាំង បានប្រើប្រាស់​សារនយោបាយ នាំឱ្យមានការរើសអើងគណបក្សនយោបាយ​នាពេលកន្លងទៅថ្មីៗនេះ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការថា គោលបំណង​នៃការប្តឹងរបស់លោក គឺចង់ទាមទារស្វែងរកសេចក្តីថ្លៃថ្នូរជូនគណបក្សតូចៗ និងគណបក្ស​យុវជនកម្ពជា ព្រមទាំងឱ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះមុខ​ច្បាប់នូវអ្វីដែល​លោកបាននិយាយ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា ទី១ គាត់ (កឹម សុខា) បានចាត់ទុកសន្លឹកឆ្នោតរបស់ប្រជាពលរដ្ផដែលបោះជូនគណបក្សផ្សេងក្រៅពីបក្សគាត់ថា ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិរបស់ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់។ ទី២ គាត់( កឹម សុខា) បញ្ឆេះឲ្យមានការរើសអើងគណបក្សនយោបាយ ដោយគាត់បាននិយាយថា ស្រុកខ្មែរ គឺមានបក្សធំៗតែពីរ ដែលអាចបម្រើពលរដ្ឋបាន ជាពិសេសមានតែ គណបក្សសង្រ្គោះជាតិតែម្តង ស្របពេលមានគណបក្ស១០ទៀត ដែលគេមានសិទ្ធិ ធ្វើនយោបាយ ដូចបក្សសង្រ្គោះជាតិដែរ។

អ្វីដែលគាត់បាននិយាយទាំងអស់ គឺរំលោភច្បាប់រដ្ឋធ្មនុញ្ញ និងច្បាប់ស្តីពីគណបក្ស​នយោបាយ ដែលធានាឱ្យមានភាពស្មើគ្នា របស់គណបក្សនយោបាយ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *