ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ប៉ែន សុវណ្ណ សមាជិករដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ បានទទួលមរណភាពហើយ នៅវេលាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ឲ្យដឹងថា លោក ប៉ែន សុវណ្ណ ជាសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ និងជាអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៧ និង១៧នាទី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅស្រុកកំណើតរបស់លោក ទីរួមខេត្តតាកែវ។
មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ កំពុងបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំពិធីបុណ្យសពលោក ប៉ែន សុវណ្ណ តាមប្រពៃណី ដោយពុំមានវត្តមាន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចូលរួមឡើយ៕


