សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យឡាវដកទ័ពចេញពីប្រំដែន និងបបួលទៅតុលាការក្រុងឡាអេ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន  បានបបួលនាយករដ្ឋមន្រ្តីឡាវ ឡើងទៅតុលាការ​ទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងករណីឡាវមិនព្រមដកកងទ័ពចេញពីព្រំដែន​នៅខេត្ត​ស្ទឹងត្រែង។

សម្តេចតេជោថ្លែងបែបនេះ ក្នុងពិធីប្រកាសតែងតាំងលោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិតសភារ្យកាលព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

សម្តេចតេជោ បានថ្លែងថា ដោយសារមិនចង់ឲ្យមានសង្រ្គាមហ្នឹង ទើបសម្តេចបានខិតខំរក្សាសភាពការណ៍។ បើឡាវមិនព្រមដកកងទ័ពចេញទេ សម្តេចបានត្រៀមលក្ខណៈហោះទៅវៀងច័ន្ទ ដើម្បនិយាយឲ្យដកកងទ័ពចេញ។

សម្តេចបញ្ជាក់ថា “បើមិនដឹងថា ដីរបស់អ្នកណាគេ ចឹងឡើងតុលាការទីក្រុងឡាអេតែម្តងទៅ បើឡើងក៏ឡើង ប៉ុន្តែត្រូវដកកងទ័ពចេញសិន។ ខ្ញុំនិយាយតែប៉ុណ្ណឹងឲ្យដក ឬមិនដក ចឹងខ្ញុំទៅផ្ទាល់តែម្តង យើងមិនធ្វើសង្រ្គាមនោះទេ គឺសូមឲ្យដកកងទ័ពប៉ុណ្ណោះ” បើមិនចង់មានបញ្ហា ៕ ប្រសើរ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *