គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ស្ថានការណ៍​នយោបាយ​ថ្ងៃស្អែក

​ភ្នំពេញ ៖សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា នៅ​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  បន្ទាប់ពី ដោយ​ឃើញ​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន មាន​ភាព​មិនល្អ

ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ បន្ទាប់​ពី​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​វិសាមញ្ញ សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា នេះ ។ ចំណែក​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ធ្វើ​ពហិការ​មិន​ប្រជុំ​សភា ដោយ​នាំ​គ្នា​ទៅ​ធ្វើ​សេចក្តីថ្លែងការណ៍​ឲ្យ​មានការ​ដោះ​លែង លោក កឹ​ម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង និង​សុំ​ឲ្យ​ជួប លោក កឹ​ម សុខា ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​មិន​ចូល​ជូ​ប​ឡើយ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *