សាហាវ​ណាស់​!​ចេញ​ពី​គុក​មិន​បាន​ប៉ុន្មាន​ផង​សម្លាប់នារីម្នាក់បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម

 

 

 

 

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្ញើលទាំងព្រឹកបុរសម្នាក់ដែលទើបនិងចេញទពីគុកបានយកកាំបិតចាក់​បំពង់​កនារីជាសង្ស័យជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម​ស្លាប់​យ៉ាង​អាណោចអាធម៌​។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង៧៖០០នាទី​ព្រឹក​ថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិត​នៅ​ភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមគេចខ្លួនតែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ដេញចាប់ ភ្លាមនោះជនសង្ស័យបានព្យាយាមចាក់សម្លាប់ខ្លួនឯងជាក្រោយតែមិនបានដូចបំណង។

ជនសង្ស័យឈ្មោះចាន់ ថាវី ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ចំណែកនារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ជនសង្ស័យទើបតែចេញពីគុកបានចំនួន១៥ថ្ងៃតែប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធនិងអំពើប្លន់និងជួញដូរគ្រឿងញៀន ។ក្រោយពីចេញគុុកក៏បានស្គាល់នារីរងគ្រោះហើយបានរស់នៅជាមួយគ្នា​អស់​មួយ​រយះពេលខ្លី។​លុះមកដល់វេលាកើតហេតុខាងលើមិនដឹងថាអ្នកទាំងពីរមានទំនាស់អ្វីនោះទេទើបឈានដល់ការប្រើហឹង្សាជនសង្ស័យយកកាំបិតចុងស្រួចចាក់បំពង់ ក នារីរងគ្រោះជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមតែម្តង។​បន្ទាប់ពីចាក់សម្លាប់នារីរងគ្រោះរួចជនសង្ស័យបានព្យាយាមគេចខ្លួនតែភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗនិងដេញព័ទ្ធចាប់ជនសង្ស័យហើយជនសង្ស័យក៏បានព្យាយាមយកកាំបិតចាក់សម្លាប់តែមិនបានសម្រេចបណ្តាលអោយរងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះរងចាំចាត់ការតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងធ្វើកោសល់វិច័យ្យនិងទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ឯ​ស្រុក​កំណើត​៕សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *