ចេញពីកន្លែងដូរលុយបម្រុងបត់ឆ្លងផ្លូវមិនទាន់ផុតផងស្រាប់តែ !

 

 

 

 

ភ្នំពេញ៖ រថយន្តធន់ធំចំនួន២គ្រឿងបានប៉ះទង្គិចគ្នាយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំក្រោយពីបានឆ្លងផ្លូវមិនប្រយ័ត្ន​។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឲ្យមានការភ្ញាក់ឡើងកាលពីវេលាម៉ោង​ ០១និង១០នាទី ថ្ថ្ថ្ងៃ​ត្រង់​ ថ្ងៃទី ០៧ ខែ វិច្ឆការ ឆ្នាំ ២០១៧ស្ថិតនៅ តាមបណ្តោយផ្លូវ វេងស្រេង ក្បែរនិងផ្សារកាណាស៊ីធី ភូមិ​ជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពតាមប្រភព​ព័ត៌មានពី​ជុំ​វិញកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តដឹកដីធន់ធំ ដែលពាក់ស្លាកលេខ ចង្កូតស្តាំ PP 0186 ពណ៌​ស​ថែមទាំងមានបិតស្លាក ក្រសួង សា​ធារណៈ​ការ និងដឹកជញ្ជូន បានធ្វើរដំណើរក្នុងទិសដៅពីកើតទៅលិច។​លុះមកដល់ក្បែរចំណុចកើយហេតុគឺបានអែបរថយន្តនៅចញ្ចើមផ្លូវដើម្បីចុះទៅដូរលុយរួចហើយក៏បានឡើងរថយន្តវិញរួចក៏បានបើកក្នុងបំណងចង់ឆ្លងឆ្លូវតែមិនទាន់បានសម្រេចផងក៏មានរថយន្តធន់ធំ ដែលជាប្រភេទដឹកឥវ៉ាន់ពណ៌លឿនពាក់ស្លាកលេខ ភ្នំពេញ 3D 8400 បានមកដល់ចំណុចកើតហេតុក៏បានវាក់អើគ្នាបណ្តាលឲ្យប៉ះគ្នាយ៉ាង ដំណុំបណ្តាលខូច​ខាត​រៀងៗខ្លួន តែរកវិធីដោះស្រាយមិនត្រូវទើបកម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោមចៅហៅជំនាញ​ មកធ្វើការវាស់វែងយកទៅរក្សារទុកដើម្បីដោះស្រាយគ្នា​នៅ​ពេល​ក្រោយ​៕​ ៩៨​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *