ជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាចាប់ឃាត់ខ្លួន

 

 

 

ភ្នំពេញ៖ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករាចុះបង្ក្រាបព្រមទាំងដកហូតថ្នាំញៀនជាច្រើនកញ្ចប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៤០នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលជាន់ទី៣ ផ្លូវដង្ហែម សង្កាត់មនោរម្យ ខណ្ឌខណ្ឌ៧មករា ។

តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលបានអោយដឹងថា លទ្ធផលក្នុងការចុះប្រតិបត្តិការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់
ទី១ ឈ្មោះ ជី មី ភេទ ស្រី អាយុ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី២ ឈ្មោះភី សៀងលាន ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៣ ឈ្មោះ សុខ ទៃណា ភេទ ៥៧ អាយុ ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៤ ឈ្មោះហួត ស្រីកែវ ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៥ ឈ្មោះយាន ស្រីអូន ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ។

ប្រភពដដែលបានបន្តអោយដឹងទៀតថាក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានដកហូតសំភារៈមាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១០កញ្ចប់ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៅតាមនីតិវិធី៕សុភ័ក្ដ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *