

ខេត្តស្វាយរៀង៖បុរសម្នាក់រងរបួសសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកកំណាត់ផ្លូវជាតិលេខ១០រវាងម៉ូតូនិងម៉ូតូបង្កឡើងដោយបុរសម្នាក់បើកបរមិនប្រយត្ន័ក៏បុកគ្នាពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦ក្នុងភូមិកណ្ដាលសង្កាត់ចេកក្រុងស្វាយរៀង។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតមួយគ្រឿងម៉ាកយ៉ាមូហាពណ៌ក្រហមគ្មានស្លាកលេខបានធ្វើដំណើរពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុខាងលើមានយុវជនម្នាក់ទៀតបានជិះមកវ៉ាជនរងគ្រោះហើយបត់ឆ្វេងធ្វើអោយជនរងគ្រោះបុកពីក្រោយបោកខ្លួននិងថ្នល់សន្លប់ស្តូកស្តឹងនៅនិងកន្លែង។ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចចុះធ្វើចរាចរណ៍ព្រមទាំងហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យខេត្ត។
បច្ចុប្បន្ននេះកម្លាំងនគរបាលមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេដោយស្ថានភាពរបួសធ្ងន់ពេក៕សិរសា