ជនជាតិចិនបើក​រថយន្តចូលខារ៉ាអូខេមិនបានសេញ៉ូត្រូវម៉ូតូបុកបណ្តាលអោយធ្ងន់២នាក់

 

 

 

ភ្នំពេញ៖ ជនជាតិ​ចិន​៣នាក់នាំគ្នាចូលខារ៉ាអូខេ លុះបើករថយន្ត បត់ចូលមិនសេញ៉ូត្រូវបុរស២នាក់បើកម៉ូតូជាន់ហ្រ្វាំង​ងមិនទាន់បុកចំពាក់កណ្តាលរថយន្ត បណ្តាលអោយរងរបួសធ្ងន់២នាក់។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩យប់​ថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ជាតិលេខ៣​ទល់មុខ មណ្ឌលកំសាន្ត ម៉រឌេនសីុធី ស្ថិតនៅភូមិព្រីងខាងត្បូង២សង្កាត់ ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ។​

រថយន្តបង្កម៉ាកហ្វត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AE-0850 បើកឆ្លងផ្លូវ​ពីលិចទៅកើត បើកដោយបុរសជនជាតិចិន​មានគ្នា៣នាក់។​ចំណែកម៉ូតូរងគ្រោះម៉ាកសងកូរ៉េ​ក្រចាស់ ពណ៌ក្រហម អត់ស្លាកលេខ​ជិះគ្នា២នាក់បើកក្នុងទិសដៅពីត្បូងទៅជើង រងរបួសធ្ងន់២នាក់ ។​

តាមប្រភពព័ត៌មាន​ពីកន្លែងកើត​ហេតុបាននិយាយថា មុនពេលកើតហេតុម៉ូតូរងគ្រោះខាងលើ ជិះគ្នា២នាក់បើកបរក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន​។លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកឆ្លងផ្លូវ ចូលខារ៉ាអូខេ តែមិនទាន់បានឆ្លងផុតផង ​ធ្វើ​អោយ​ជន​រង​គ្រោះ​ជាន់ហ្រ្វាំង​មិនជាប់បុករថយន្ត ពេញទំហឹង បណ្តាលអោយ ជនរងគ្រោះរងរបួស​ធ្ងន់ទាំង២នាក់។ដោយឡែក​អ្នក​បើកម៉ូតូឈាមហូរតាមមាត់ យ៉ាងធ្ងន់ធ្ងរ។​បន្ទាប់មក​ជនរងគ្រោះទាំង២នាក់ខាងលើ​ត្រូវបាន​រថយន្តសង្គ្រោះរបស់សម្ភពរស្មី បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។​

ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានវាស់វែងម៉ូតូនឹងរថយន្តខាងលើ យកទៅរក្សាទុកប៉ុន្តែភាគីបង្កនឹងភាគីរងគ្រោះបានសំរាប់សំរួលនៅពេទ្យដោយចេញថ្លៃជួសជុលនឹង​ថ្លៃ​ព្យាបាលចំនួន ៥៥០ដុល្លារ៍​ដើម្បី​បញ្ចប់រឿង​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *