នារីជិតការម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមចោរធ្វើការបាញ់ប្រហារប្លន់យកម៉ូតូScoopy សេរីឆ្នាំ២០១៨មួយគ្រឿងនៅខណ្ឌ៧មករា

 

 

 

 

(ភ្នំពេញ)៖ នារីម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមចោរធ្វើការបាញ់ប្រហារប្លន់យកម៉ូតូScoopyសេរីឆ្នាំ២០១៨មួយគ្រឿងនៅខណ្ឌ៧មករា​កាល​ពី​វេលា​ម៉ោងជាង៩យប់ថ្ងៃទី៧ ខែវិច្ឆិកា​ឆ្នាំ២០១៧ នេះ ។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានប្រាប់​អោយ​ដឹង​ថា​ នៅ​មុនកើតហេតុគេឃើញបុរសម្នាក់ដើរមកជិតកន្លែងកើតហេតុត្រង់ផ្លូវលេខ១៤៩ក្នុងសង្កាត់វាលរង់ខណ្ឌ៧មរា​។​លុះដើរមកដល់ស្របពេលនោះក៏ឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកScoopy សេរី២០១៨ មកដល់ដែរ​ ស្រាប់​តែ​ជនសង្ស័យ​ប្រដាប់អាវុធបានដកកាំភ្លើងបាញ់មកលើនារីរងគ្រោះត្រូវចំមាត់រងរបួសធ្ងន់។ហើយភ្លាមនោះជនដៃដល់ដែលជាចោរប្លន់ប្រដាប់អាវុធបានយកម៉ូតូរបស់នារីរងគ្រោះជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកតែនារីរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចចុះ​ទៅ​កន្លែង​កើត​ហេតុ​ តែទោះជាយ៉ាងណា ការបាញ់ប្លន់នោះបានសម្រេច ហើយម្ចាស់ម៉ូតូជានារីដែលជិតការក៏រងរបួសធ្ងន់ផងដែរ៕បញ្ញា

 

 

Leave a Reply

Your email address will not be published. Required fields are marked *