នារី​២នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ស្រាល​

img_7410img_7415
ខេត្តកណ្តាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ ខណៈដែលនារី២នាក់ដើរឆ្លងផ្លូវត្រូវរថយន្តបើកក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់និងម្នាក់ទៀតរងរបួសស្រាល។ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី២៨ខែ១១ឆ្នាំ២០១៦វេលាម៉ោង ១៨:៥នាទីល្ងាច ស្ថិតនៅភូមិបុរីកម្មករឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ២០.២១។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក BAW ( ចិន)ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្មំពេញ៣B ៣៧៣១អ្នកបេីកបរមិនស្គាល់ឈ្មោះ(រត់គេចខ្លួនបាត់) ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅទិសខាងលិច ( ភ្នំពេញ-ព្រះសីហនុ )លុះមកដល់ម៉ោងកើតហេតុដល់ចំណុចខាងលើបានទៅបុកនារីរងគ្រោះ២នាក់ ខណៈដែលពួកគាត់ដើរឆ្លងថ្នល់បណ្តាលអោយស្លាប់បាត់បង់ជីវិតពេលដឹកទៅកាន់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសស្រាល។
ជនរងគ្រោះទី១ត្រូវបានគេស្គាល់ឈ្មោះដួង ចន្ទ្រា ភេទស្រីអាយុ២៧ឆ្នាំ.ស្នាក់នៅភូមិត្រពាំក្រសាំងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល ដែលឆ្លងថ្នល់ពីជើងទៅត្បូងមុខរបរកម្មករតេយ៉ុងនិងឈ្មោះដួងម៉ៅភេទស្រីអាយុ៣២ឆ្នាំស្នាក់នៅជាមួយគ្នាមុខរបរកម្មករ។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលមូលដ្ឋានបានអោយដឹងថា បណ្ដាលមកពីអ្នកបើកបរថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននៅទីប្រជុំជន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *