ខេត្តក្រចេះ ៖ ដោយសារតែកំហឹងនៃភ្លើងប្រច័ណ្ឌឆាបឆេះរាប់ពាន់អង្សាធ្វើឲ្យបុរសជាប្តីអគតិ សេពគ្រឿងញៀនម្នាក់ទាញកាំបិតកាប់ប្រហារប្រពន្ធខ្លួនឯងជាច្រើនកាំបិតមិនញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គួរឲ្យរន្ឋត់នេះ បានកើតឡើង កាលពពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ភូមិ ខ្វាន់ជាល ឃុំ ស្រែចារ ស្រុក ស្នួល ខេត្ត ក្រចេះ ។
តាមប្រភពមន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹងថា ជនសង្ស័យជាប្តីចិត្តឃោរឃៅ ឈ្មោះ ពៅ សុខខឿន អាយុ ២៤ ឆ្នាំ មុខ របរកម្មករ និងប្រពន្ធជា ជនរងគ្រោះ ឈ្មោះ ហម សុភី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថាករណីកាប់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរនិងក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ ភ្លាមៗ
មូលហេតុដោយសារ ប្តី ប្រច័ណ្ឌ និង ប្រើប្រាស់គ្រឿងញៀនជ្រុល។
ក្រោយធ្វើសកម្មភាពរួច ជនសង្សយ័បានរត់គេចខ្លួនបាត់ ដែលមកដល់ពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវចាប់ខ្លួន បញ្ជូនសំណុំរឿង ទៅតុលាការខេត្តក្រចេះចាត់ការតាមច្បាប់ ៕
សំបូរ