ជាងជួសជុលទូរស័ព្ទទំនើង មានកាំភ្លើង ចង់បាញ់សម្លាប់ម្តាយ

ភ្នំពេញ ៖ យុវជនម្នាក់បានត្រូវប៉ូលិសប៉ុស្តិ៍ទឹកល្អក់២ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយ ក្រោយពីបានទាញកាំភ្លើងគំរាមរកបាញ់សម្លាប់ម្តាយខ្លួនឯង និងបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៩និ១៥នាទីយប់ថ្ងៃទី២៨ វិច្ឆិកា ២០១៦ នៅផ្ទះលេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ ហ៊ី បូរ៉ា ហៅ រ៉ា អាយុ២៩ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ ស្នាក់នៅទីតំាងកើតហេតុខាងលើ ។ក្រោយឃាត់ខ្លួន ប៉ូលិសដកហូតបានអាវុធខ្លី១ដើមម៉ាកកា៥៤ លេខ 20990505 បង់១ គ្រាប់៤គ្រាប់ កំាភ្លើងខ្លីននោះផលិតនៅប្រទេសចិន លិខិតឆ្លងដែន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក ប័ណ្ណសំគាល់យានយន្ត២សន្លឹក ទូរស័ព្ទដៃ ០៣គ្រឿង និងកាបូបស្ពាយ១ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមច្បាប់ ៕  អូន  ធួក

%e1%9e%87%e1%9e%b6%e1%9e%84%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9f%90%e1%9e%96%e1%9f%92%e1%9e%91%e1%9e%87%e1%9e%b6%e1%9e%84%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9f%90%e1%9e%96%e1%9f%92%e1%9e%91%e1%9e%87%e1%9e%b6%e1%9e%84%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9e%96%e1%9f%92%e1%9e%91%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *