គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងKTV មួយកន្លែងដែលមិនគោរពកិច្ចសន្យា

 

 

 

 

ភ្នំពេញ ៖ ហាងខារ៉ាអូខេមួយកន្លែង យុីហោ ឌឹខលល័រ KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លង ពោលនៅបន្តភាព អន្តិសុខ គ្មានសណ្តាប់ធ្នាប់ ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់ បាត់បង់អស់សណ្តាប់ធ្នាប់សាធារណៈ ។ កិច្ចប្រតិបត្តិការចុះបុទហាងKTV ខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្រោមបញ្ជារបស់លោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលខណ្ឌពោធិសែនជ័យ តាមបញ្ជារបស់លោកអភិបាលខណ្ឌ ។
អាជ្ញាធរបានឲ្យដឹងថា ទោះជាកន្លងមក សាលាខណ្ឌបានហៅ អញ្ជើញម្ចាស់ ថៅកែ ហាង ខារ៉ាអូខេ កន្លែងផឹកសុី ទាំងអស់ ពន្យល់ណែនាំជុំវិញ ការចូលរួម រក្សាសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏ដោយ តែផ្ទុយទៅវិញ ម្ចាសើទីតាំង ថៅកែហាងខារ៉ាអូខេ យុីហោ ឌឹខលល័រ KTV នៅតែបណ្តោយឲ្យ បុគ្គលិករបស់ខ្លួន បង្កភាពរញ៉េរញ៉ៃ ជិះម៉ូតូ រត់ប្រដេញចាប់ ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ពុំរងចាល ទង្វើរនិងសកម្មភាព បែបនេះដដែលៗ ។ ទង្វើររបស់បុគ្គលិកហាងខាងលើ ជះឥទ្ធិពលអាក្រក់ ក្នុងសង្គម ទើបនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាក អាជីវកម្មជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕ សុវត្តិភាព​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *