រ៉ូឡូកិនផ្លូវ បើកថយក្រោយកិននារីម្នាក់ធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែង

 

 

 
ភ្នំពេញ៖ នារីម្នាក់ខណៈដែលចតឈប់ម៉ូតូចំលើកន្លែងការដ្ឋានផ្លូវផ្លូវ ត្រូវបានអាឡូកិនថ្នល់បើកថយក្រោយ មិនបានមើលជ្រុលទៅកិន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែង ខ្ទេចទាំងម៉ូតូអស់មួយកំណាត់មុខ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ស្ថិតនៅ តាមផ្លូវកំពុងសាងសង់ចូលបុរីពិភពថ្មី ក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
នារីរងគ្រោះឈ្មោះ ផន ស្រស់ អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្បែរនៅកន្លែងកើតហេតុ  បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកិនម៉ូតូ ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-7750។ ចំណែកអ្នកបើកបរ គ្រឿងចក្រ អាឡូ មានឈ្មោះ ជៀក វីរៈ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មី  ភូមិឈូកវា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិព្រៃនាង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពនៅនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូឆ្លងកាត់ផ្លូវកំពុង សាង សង់ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ត្រូវបានអាឡូ កំពុងធ្វើផ្លូវ ដែលគេឃើញធ្វើកិនផ្លូវតាំងពីព្រឹកមកម្លេះ បើកថយក្រោយ ដោយមិនបានមើល ស្រាប់តែជ្រុលមកកិន នារីរងគ្រោះនិងម៉ូតូ តែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ សំប៉ែតក្បាលដូចចេកចៀន យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅអន្តរាគមន៍ ពិនិត្យស្លាកស្នាមរួច ប្រគល់សាកសពជូន ក្រុមគ្រួ សារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគ្រឿងច្រក អាឡូ ម៉ូតូ រួមទាំងអ្នកបើកបរផងត្រូវបានឃាត់ខ្លួន យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *