ភ្នំពេញ៖បុរសម្នាក់ទើបចេញមកពីផឹកសុីដោយស្រវឹងជោគចង់ជិះម៉ូតូឌុបតែអ្នកម៉ូតូឌុបជាប់រវល់ផឹកដែរ ទើបទាស់សំដីគ្នាវាយសន្លាប់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០៖១៥នាទីយប់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ពៅ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរអេតចាយស្នាក់នៅភូមិព្រៃទាសង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅខេត្តតាកែវ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា មុនពេលកើតហេតុគេឃើញបុរស២នាក់ទើបចេញពីផឹកសុីក្នុងហាងមួយកន្លែងជិតកន្លែងកើតហេតុ លុះដើរមកដលចំណុចកើតហេតុដោយខ្លួនស្រវឹងខ្លាំងហើយឃើញមិត្តម្នាក់បានដើរទៅមុនប្រហែលជិត១០០ម៉ែត ខណៈនោះជនបង្កឃើញអ្នករត់ម៉ូតូឌុបកំពុងផឹកស៊ីមានគ្នា៣នាក់។បន្ទាប់មកជនដែលស្រវឹងខ្លាំងបានហៅម៉ូតូឌុបអោយឌុបទៅផ្ទះនៅម្តុុំផ្សាព្រៃទា ហើយអ្នករត់ឌុបដែលកំពុងផឹកបានបដិសេធន៍មិនព្រមដឹកទៅធ្វើអោយមានការឈ្លោះប្រកែកគ្នាបានប៉ះពារសំដីគ្នា តិចតួចឌឺដងដាក់គ្នាធ្វើអោយភាគីបង្កត្រូវៗរត់ម៉ូតូចាប់បានបំពងទីបវិញហើយវាយទៅលើជនបង្កដែលស្រវឹងបណ្តាលអោយសន្លប់។ពេលនោះមិត្តភ័ក្តិដែលដើទៅមុនបានដើរមកសុំទោសហើយភាគីនាក់រត់ម៉ូតូបាននាំគ្នារត់បាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនបានដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗផងដែរ៕សិរសា