ជនសង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​៧មករា​សហការ​ជាមួយ​ខណ្ឌ​ទួល​គោក​ចាប់​ឃាត់​ខ្លួន​

0
192

 

 

 
ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​២នាក់​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​នារី​រង​គ្រោះ​តាម​ដង​ផ្លូវ​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​៧មករា​សហការ​ជាមួយ​ខណ្ឌ​ទួល​គោក​ចាប់​ឃាត់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២០៖១៥នាទីយប់​ថ្ងៃទី​៩ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ស្ថិត​នៅ​មុខ​វត្ត​មហា​មន្ត្រី​ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ​។

ជនសង្ស័យ​ទី​១)ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ស្រេត​ ម៉ៅភេទប្រុសអាយុ២៥ឆ្នាំមុខរបរលក់ម៉ូតូស្នាក់នៅផ្ទះជួលផ្លូវ៥១សង្កាត់ចតុមុខខណ្ឌ​ដូនពេញ​ មានស្រុកកំណើតនៅភូមិពាមប្រជុំឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល​នឹងទី២)ឈ្មោះ​ ខា​ ឃីត​ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជាងដែកមានទីលំនៅភូមិពាមប្រជុំឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល។ចំណែកឯ​នារី​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ខណ្ឌ​៧មករា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ឃើញ​នារី​រង​គ្រោះ​ម្នាក់​ជិះ​ម៉ូតូ​ឌុប​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ក្នុងទិស​ពី​កើត​ទៅ​លិច​។​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ជួប​ជាមួយ​ជន​សង្ស័យ​ចំនួន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Suzuki Nex ពណ៌​ស​លាយខ្មៅស៊េរី២០១៤ពាក់​ស្លាក​លេខភ្នំពេញ1CV-8459ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​រង​គ្រោះ​បណ្ដាល​អោយ​ធ្លាក់​ពី​លើ​ម៉ូតូ​រងរបួសធ្ងន់​ គាប់​ជួន​នឹង​កម្លាំង​នគរ​បាល​ខណ្ឌ​៧មករា​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូល​ដ្ឋាន​ដើម្បី​ការ​ពារ​រក្សា​សណ្ដាប់​ធ្នាប់​សន្តិសុខ​កុំ​អោយ​មាន​បទ​ល្មើស​កើត​ឡើង​ឃើញ​ជន​សង្ស័យ​ចំនួន​២នាក់​ដេញ​តាម​។​រហូត​ដល់​មានការជួយអន្តរាគមន៍ពី​កម្លាំងនគរបាល​នៃអធិការដ្ឋាន​ខណ្ឌ​ទួលគោក​ចាប់​ឃាត់ខ្លួន​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវម៉ៅសេទុង​ក្នុង​សង្កាត់ផ្សារដេប៉ូ១​ខណ្ឌ​ទួល​គោក​។

តាមចំលើយសារភាព​របស់​ជន​សង្ស័យ​បាន​និយាយ​ថា​ ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះមែន។

ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរបាល​ខណ្ឌ​៧មករា​បាន​ប្រគល់​កាបូប​អោយ​ទៅ​នារី​រង​គ្រោះវិញ​​ ដោយ​ឡែកជន​សង្ស័យ​ទាំង​២នាក់​កំពុង​សាក​សួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​​៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here