ក្រុមចោរប្រដាប់អាវុធ១ក្រុមធ្វើសកម្មភាពភ្ជុងប្លន់យកម៉ូតូស៊ុយសុីគីនិច១គ្រឿងបានសម្រេចគេចខ្លួនដោយសុវត្ថិភាព

 

 

 

 

ភ្នំពេញ៖ ក្រុមជនសង្ស័យ១ក្រុមមានជិត១០នាក់ជិះម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពដកកាំភ្លើងភ្ជុងប្លន់យកម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិចពីបុរសម្នាក់ដែលឌុបសង្សារចេញពីរាំលេងក្នុងក្លឹបបានសម្រេចហើយជិះគេចខ្លួនដោយសុវត្ថិភាព។

ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខវត្តឥដ្ឋបុរី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ យ៉ង់ សូវៀត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅកន្លែងធ្វើការម្តុំអង់តែនទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិព្រែកជីហាយ ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះជាសង្សារមានឈ្មោះ នៅ សុវណ្ណារ័ត្ន អាយុ២០ឆ្នាំ មុខរបរមេការនៅខារ៉ាអូខេ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ ខណ្ឌច្បាប់អំពៅ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេទាំងពីរនាក់រួមទាំងមិត្តភក្តិប្រុសស្រី៧នាក់ទៀតជិះម៉ូតូ៣គ្រឿងបានទៅរាំលេងនៅក្លឹបកំសាន្តមួយកន្លែងនៅម្តុំផ្សារស៊ិនជូរី ។ បន្ទាប់​មក​គាត់​ក៏នាំគ្នាចេញពីក្លឹបក្នុងបំណងជូនសង្សារទៅផ្ទះវិញដោយជិះម៉ូតូម៉ាកនិក ពណ៌ស តាមបណ្តោយផ្លូវសហពន្ធរុស្ស៉ីក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុក៏ឈប់ចាំមិត្តភក្តិដែលជិះមកតាមក្រោយ ពេលនោះស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីម ម៉ាកលែត និងមួយគ្រឿងទៀតម៉ាកស្កុបពីមិនចាំស្លាកលេខជិះមកពីក្រោយហើយជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ដែលជិះពីក្រោយបានចុះពីលើម៉ូតូម៉ាកហុងដាឌ្រីមបានដកកាំភ្លើងខ្លីមួយដើមមិនចាំម៉ាកភ្ជង់ប្លន់យកម៉ូតូ និងកាបូបស្ពាយរបស់របស់នារីរងគ្រោះដែលជាសង្សារបានសម្រេចហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

តាមប្រភព​ព័ត៌មានពី​នារីរងគ្រោះបានប្រាប់ថា នៅក្នុងកាបូបរបស់នាងដែលក្រុមជនសង្ស័យប្លន់យកទៅនោះមានលុយចំនួន៣ម៉ឺនរៀល។ ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់បានត្រឹមតែទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍គនរបាលរដ្ឋបាលទឹកថ្លាតែប៉ុន្នោះ។

ពាក់ព័ន្ធនិងអំពើប្លន់ប្រដាប់អាវុធខាងលើនេះ លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានប្រាប់ថាលោកំពុង​ធ្វើការស្រាវជ្រាវលើករណីនេះដើម្បីអោយដឹងថាជាករណីឈ្លោះគ្នាវាយយកម៉ូតូរឺជាករណីប្លន់ប្រដាប់អាវុធអោយប្រាកដ​៕ ៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *