កម្លាំងនគរបាល​បញ្ជូនខ្លួនបុរសយក​ដៃ​លែង​ប្រដាប់​ភេទក្មេងស្រីអាយុ១១ឆ្នាំ ទៅតុលាការ

 

 

 
ភ្នំពេញ​៖​កម្លាំង​នគរ​បាល​ខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧ នេះបានបញ្ជូនខ្លួនបុរសដែលធ្វើសកម្មភាពរំលោភសេពសន្ថវះលើ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ទៅតុលាការដើម្បីចាត់ការតាមនីយិវិធី ។
កម្លាំងនគរបាល​បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ នុំ ចាន់ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ( ចំណុចកើតហេតុខាងលើ ) មុខសញ្ញាជាប់ពន្ធនាគារ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ។

កម្លាំងនគរបាល​បន្ដថា ជនសង្ស័យត្រូវបាន​នគរ​បាលបឹងទំព់​ទី១ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសន្សំ៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវះលើក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ។

ប្រភពដដែលបានបន្ដទៀតថា នៅវេលាល្ងាចថ្ងៃទី៧ ខែឆ្នាំខាងលើ ក្មេងស្រីរងគ្រោះ បានចេញមករត់លេងនៅខាងក្រៅបន្ទប់ផ្ទះជួល ជាមួយក្មេងៗក្នុងភូមិ២,៣នាក់ផ្សេងទៀត ។ លុះមួយសន្ទុះក្រោយមកក្មេងៗ ភូមិទាំងនោះបានត្រឡប់ទៅផ្ទះវិញអស់ ជាហេតុធ្វើអោយជនសង្ស័យឃើញខាងលើ ឃើញក្មេងស្រីរងគ្រោះឈរតែម្នាក់ឯង ក៏ចាប់ខ្ទប់មាត់ចូលក្នុងបន្ទប់ផ្ទះជួលអ្នកជិតខាងក្បែរនោះ ធ្វើសកម្មភាពរំលោភសេសន្ថវះ ដោយប្រើដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលអោយហូរឈាមពេញបន្ទប់រងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពរំលោភរួច ក្មេងស្រីរងគ្រោះបានរត់ចេញមកក្រៅ ស្រែកអោយគេឯងជួយ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរ ជួយអន្តរាគមន៍នាំទៅមន្ទីរពេទ្យ និងខលទូរស័ព្ទទំនាក់ទំនងទៅកាន់អាណាព្យាបាលដែលកំពុងធ្វើការនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ អោយមកជួយមើលកូនស្រី ផងដែរ ។ ដោយឡែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បានរត់គេចបាត់ស្រមោលតាំងពីល្ងាចថ្ងៃកើតហេតុ លុះវេលាព្រឹកឡើងជនរូបនោះបានត្រឡប់មកផ្ទះវិញ ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការឃាត់ខ្លួនតែម្តង ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *