​​​​​​បុរស​ម្នាក់​ធ្លាក់​ពី​លើ​​រថយន្ត​ដឹក​ទំនិញរ​បស់​ជន​ជាតិ​ថៃ​បណ្តាល​ឲ្យ​រង​របួស​ធ្ង​ន់

 

 

 

​បន្ទាយមានជ័យ​៖នៅវេលាម៉ោង​៨និង​៤០នាទី​យប់​ថ្ងៃទី​១០ខែ​វិច្ឆិកា​ឆ្នាំ២០១៧នេះស្ថិត​នៅតាម​បណ្ដោយ​​ផ្លូវជាតិលេខ៥ ត្រង់​ចំ​ណុចខាង​មុខ​​សណ្ឋាគារ​សុង ដារ៉ា ស្ថិត​នៅ​ក្នុង​ភូមិ​បាលិលេ​យ្យ២ ​សង្កាត់​/ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជយ័​។មានករណី​គ្រោះ​ថ្នាក់​ចរាចណ៍​មួយបាន​កើតឡើង ដោយ​មាន​បុរសវ័យជាង៣០​​ម្នាក់​​បាន​ឡើង​តោង​រថ​យន្ត​ដឹក​ទំនិញរ​បស់​ជន​ជាតិ​ថៃ​របូតដៃធ្លាក់​បណ្តាល​ឲ្យ​រង​របួសជាទម្ងន់​។

ជនរងគ្រោះ​មានឈ្មោះ​ សុខ តុ​លា ភេ​ទប្រុសអាយុ​ប្រហែល​ជាង៣០​ឆ្នាំ ​​មានស្រុក​កំណើ​ត​នៅ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។ចំ​ណែក​ម្ចាស់រថយន្ត​បង្ក​មានឈ្មោះសុ ធីណាន់ ភេ​ទប្រុស​អាយុ​៣៣ឆ្នាំ​ ជនជាតិ​ថៃ​មុ​ខរបតៃកុង​រថ​យន្ត​ រស់​នៅ​ខេត្ត​ហ្គោ​ន​គែន​ ប្រទេសថៃ​ បើកបរ​រថយន្តប្រភេទ​​ដឹកទំនិញ​ពាក់ស្លាក់លេខ​ស្រះកែវ 70-1014។

តា​ម​ប្រភព​ព័ត៌មា​ន​ពីកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេលកើតហេតុ​គេ​បាន​ឃើញរថយន្ត​ដឹកទំនិញ​របស់ជនជាតិ​ថៃ​ខាងលើ​បានបើបរក្នុងទិសដៅ​ពីកើតទៅលិចក្នុងគោល​បំ​ណងចូលទៅប្រទេសថៃ​។លុះមកដល់ចំណុចកើតហេតុខាងលើ​ក៏ស្រាប់តែ​បុរសរងគ្រោះធ្លា​ក់​ពី​លើ​រថ​​​យន្ត​ផ្នែកខា​ងក្រោយ​បណ្តាល​​ឲ្យ​បែកក្បាលនិង​​បាក់ជើង​ខាងស្តាំ។

តាមសម្ដី​របស់​​តៃកុង​រថយន្ត​ដែ​ល​ជា​ជន​ជា​តិថៃ​បាន​​​​​​ឲ្យដឹងថា​ ​ខ្លួនមិនបានដឹងថាមានមនុស្សនៅ​ខាង​ក្រោយ​រថយន្តនោះទេ​ ​ខ​ណៈ​ដែលកំពុង​តែ​បើក​ក៏​ស្រា​ប់​តែមា​នមនុស្សធ្លា​ក់ពីលើ​រថយន្ត​របស់ខ្លួន​ទៅវិញ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដូច្នេះ​។

តាមប្រភពពីអ្នក​រត់ម៉ូតូឌុបបាន​បញ្ជាក់ថា​ រាល់​ពេល​កន្លងមក​ជនរងគ្រោះ​តែង​តែ​ដើរលើ​ទ្រូង​ផ្លូវដោ​យមិនខ្លា​ចមានគ្រោះ​ថ្នាក់កើតឡើង​ឡើយ សង្ស័យអាចជាមនុស្សសន្តិ​មិន​គ្រប់​ផង។

ក្រោយ​ពី​កើ​តហេតុ​កម្លាំង​នគរ​បាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះធ្វើការ​វា​ស់​វែង​និង​ទំនាក់ទំនង​ហៅ​រថយន្ត​របស់​មន្ទី​ពេទ្យ​បង្អែក​​ដីថ្មី ​​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​។ដោយឡែករថយន្ត​បង្ករបស់​ជនជាតិថៃ​​ត្រូ​វបា​ន​កម្លាំង​នគរ​បាល​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត​រងចាំដោះ​ស្រាយ​គ្នាជា​ក្រោយ​៕ សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *