ភ្នំពេញ៖ ប្រភពគួរឲ្យជឿបានលួចបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្ដូរតំណែង ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងកំពង់ចាមហើយ ។
ប្រភពលួចបង្ហើបឲ្យដឹងនៅ គឺផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៅជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ទៅកាន់ស្នងការនគរបាលខេត្តត្បូងឃ្មុំវិញ។
ដោយឡែកលោក ឯម កុសល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស ខេត្តកំពង់ចាម នឹងត្រូវឡើងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ បែន រ័ត្ន។នេះគ្រាន់តែជាប្រភពក្រៅផ្លូវការប៉ុណ្ណោះ៕ កុសល


