ករណីឃាតកម្ម ប្តីសម្លាប់ប្រពន្ធមុន ទើបសម្លាប់ខ្លួនឯងជាក្រោយ នៅពោធិ៍សែនជ័យ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រង់ ទល់មុខបុរីពិភពថ្មី បន្ទាប់ពីមានករណីឃាតកម្ម ប្ដីសម្លាប់ប្រពន្ធ ហើយសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់បានសន្និដ្ឋាននៅជំហានដំបូងថា ជាអំពើឃាតកម្ម ដែលបុរសជាប្ដីបានអារកសម្លាប់ប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យនាងដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងដំណេក ពោល គឺនៅក្នុងមុងតែម្ដង មុនពេលដែលជនដៃដល់សម្រេចចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ។

ទោះបីជាបែបណា រហូតមកទល់ពេលនេះ លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនេះទេដោយ កំពុងរង់ចាំសមត្ថកិច្ចជំនាញចុះទៅធ្វើការស្រាវជ្រាវសិន ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *