បើក​បរ​មិន​ប្រយ័ត្ន​បុក​ពេញទំហឹង​សង​៥០ដូល្លារ៍​ដើម្បី​បញ្ចប់រឿង

 

 

ភ្នំពេញ៖ម៉ូតូ​ហុងដា​បុក​ម៉ូតូ​ណៃ​ហត​ពេញមួយទំហឹង​សង៥០$​ដើម្បី​បញ្ចប់រឿង​។ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង២២៖៤៥នាទីយប់ថ្ងៃ​ទី​១០ខែវិច្ឆិកា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្តោយផ្លូវ២៦១កែង១៩២​ក្នុង​សង្កាត់ទឹកល្អក់៣ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរសម្នាក់វ័យប្រហែល៣៥​ឆ្នាំ​ ជិះម៉ូតូម៉ាកណៃហតពណ៌​ខ្មៅមិនស្កាល់ស៊េរីពាក់​ស្លាក​លេខ​ភ្នំពេញ1AP-9328ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់វ័យប្រហែល២៧ឆ្នាំ​ម្នាក់​ទៀត​ជិះម៉ូតូម៉ាកHonda dream C 125ពណ៌​ខ្មៅស៊េរី២០១២ពាក់​ស្លាក​លេខ​ភ្នំពេញ1BG-4551ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពីកើតទៅលិច​យ៉ាងលឿន​ក៏មកបុកម៉ូតូណៃហតពេញមួយទំហឹងបណ្តាលអោយខ្ទាតប្រហែល៣០ម៉ែត្រពីកន្លែងកើត​ហេតុ​បណ្តាល​រងរបួសខ្លួនឯង។ភ្លាមៗនោះក៏មាន​កម្លាំង​នគរ​បាល​ជិះ​ម៉ូតូ​ដើរ​ល្បាតនៅជិតនោះមកជួយអន្តរាគមន៍​ដើម្បី​សម្រប​សម្រួល​ ដោយ​ម្ចាស់ម៉ូតូHondaព្រមសងសំណងទៅម្ចាស់ម៉ូតូណៃហតចំនួន៥០$ដើម្បីបញ្ជប់រឿង៕ខុង​មុីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *