អារ ក ប្រពន្ធរួច ចងក សម្លាប់ខ្លួនឯងតាមក្រោយ

 

 
ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយពីបានប្តីចិត្តអប្រីយអាករស្លាប់ រួចមកចងករសម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងបន្ទប់ជួលមួយកន្លែង។ហេតុការខាងលើបង្ករឲ្យមានការភ្ញាក់ផ្អើយកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆការ ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងបន្ទប់ជួលលេខ ១៣ ភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត័មានពីប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានបញ្ជាក់ថានៅមុនពេលកើតហេតុប្តីប្រពន្ធទាំង២នាក់មិនមានលឺសូរសម្លេងឈ្លោះប្រកែកគ្នានោះទេគឺមានសភាពនិយាយគ្នាធម្មតាដូចសព្វដងលុះព្រឹកថ្ងៃកើតហេតុ ថ្ងៃ១១ ខែវិច្ឆការ នេះដោយសារអ្នកជិតខាងមិនឃើញប្តីប្រពន្ធទាំង២បើកទ្វារចេញទៅធ្វើរការទើបមានការងើយឆ្ងល់ដោយបានហាវជាច្រើនម៉ាត់នៅតែមិនឆ្លើយ ក៏នាំគ្នាបើកមាត់បង្អួចមើលក៏ស្រាប់ឃើញស្រ្តីរងគ្រោះដែលត្រូវជាប្រពន្ធបានគេងស្លាប់បាត់បង់ជីវិតបាត់ទៅហើយទើបនាំគ្នាធាក់ទម្លុះទា្វរចូលទៅតែម្តង ពេលចូលដល់ក៏ប្រទះឃើញសុទ្ធតែឈាមនៅពេញក្រោមគ្រែ ហើយបុរសជាប្តីដែលគេស្គាល់ឈ្មោះថា តាខ្លី បានចងករ សម្លាប់ខ្លួននៅក្បែរនោះតែម្តងទាំងអាក្រាតកាយ ទើបមានការផ្អើលឆោឡោរដល់ប្រជាពលរដ្ឋនៅក្បែរនោះហើយបានរាយការណ៍ដល់សម្ថិតកិច្ចប្រចាំមូលដ្ឋាននិងសម្ថិតកិច្ចជំនាញមកធ្វើរកសល្យវិច័យដើមប្បីប្រគល់ឲ្សាយច់ញា្ញត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *