បុរស​២នាក់​ជិះម៉ូតូត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

 

 

 
ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈពេលជិះម៉ូតូមួយគ្រឿងពីរនាក់ត្រូវរថយន្តមិនចាំម៉ាកបើកបុកនិងកិនម៉ូតូដាច់ជាពីរតែម្តង។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១១ខែវិឆ្ឆិកាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវមិត្តភាពហាយណូយកែងផ្លូវលំភូមិត្រពាំរាំងថ្មីសង្កាតឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះលីម៉ៅភេទប្រុសអាយុ៣៨ឆ្នាំមានមុខរបរជាអ្នកបើករថយន្តមានស្រុកកំណើតនៅភូមិបវិលឃុំបវិលស្រុកមង្គុលបុរីខេត្តបាត់ដំបង។ចំណែកជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណទេភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ
តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងតាមផ្លូមិត្តភាពហាន់ណូយក្នុងទិសដៅពីជើងទៅត្បូងខណៈពេលមកដល់ចំណុចកើតហេតុបានបទចូលផ្លូវលំស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមផ្លូវលំក្នុងទោសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនគោលបំណងឡើងផ្លូវមិត្តភាពហាន់ណូយបានបុកម៉ូតូចំពាក់កណ្តាលលាន់ដូចរន្ទះបណតាលអោយស្លាប់បាត់នង់ជីវិតភ្លាមៗនៅកន្លែង
កើហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រចំណែកម៉ូតូកិនដាច់ជាពីរក្រោយកើតហេតុរថយន្តបង្កបើរត់គេចបាត់ស្រមោល

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងដឹកម៉ូតូរងគ្រោះទៅរក្សារទុកនៅចរាចរណ៍ខណ្ឌសែនសុខចំណែកសពយកជនរងគ្រោះបានដឹកយកទៅតម្កលវត្តទឹកថ្លារងចាំសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕៩៨​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *