ហុងដាឌ្រីមសង់មួយគ្រឿងបោះពួយយ៉ាងលឿនទាក់ដៃចង្កូតគ្នាជ្រុលទៅបុកជាមួយរថយន្តមួយតង់ទៀតបណ្តាលឲ្យរងរបួសធ្ងន់

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបានគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូប៉ះដៃចង្កូតគ្នារួចជ្រុលទៅបុកជាមួយរថយន្តមួយតង់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។ហេតុការខាងលើរបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត័មាន​ពី​កន្លែងកើតហេតុបានបញ្ជាក់ថានៅមុនពេលកើតហេតុគេបានឃើញបុរសដែលជាជនរងគ្រោះបានជិះម៉ូតូឌ្រីមសង់ពណ៌​ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កំពង់ធំ 1H 1843 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគួរស។ លុះមកដល់ចំណុចកើតហេតុក៏បានបន្ថែមល្បឿនក្នុងបំណងវ៉ាមូតូមួយគ្រឿងទៀតតែមិន​ទាន់​ផុតផងក៏ទាក់ដៃចង្កូតគ្នារួចក៏ជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងដឹកភ្ញៀវពណ៌ស​មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2U 8591 ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុកពេញទំហ៊ឹងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យ។
ក្រោយពេលកើតហេតុភ្លាមៗ​កម្លាំងនគរបាល​ប្រចាំមូលដ្ឋាន​សហការ​ជាមួយ​​នគរបាល​ផ្នែកជំនាញចរាចណ៍ផ្លូវគោកបានចុះធ្វើការវាស់វែងនិងឲ្យភាគីទាំងសងខាងធ្វើរការសម្របសម្រួលគ្នា​យ៉ាងយូរទើបភាគីខាងរថយន្តព្រមសងសំណងដល់ជនរងគ្រោះចំនួន១៥០$ ដើម្បីបញ្ចប់រឿង៕៩៨សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *