ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​សង​២០ដូល្លារ៍​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុ​

 

 

 

ភ្នំពេញៈស្រវឹងបើកម៉ូតូមិនប្រយត្ន័ទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលអោយរងរបួសខ្លួនឯងសង២០$បញ្ចប់រឿង។ហេតុការណ៏កើតឡើងកាលពីវេលាម៉ោង២១៖​១៥នាទីយប់ថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ​២០១៧​ ស្ថិត​នៅចំណុចផ្ទះលក់បាយយីហោ​(ហ៊ូរបូរ៉ា)​ផ្ទះលេខ៥៧ផ្លូវ២៦១សង្កាត់ទឹកល្អក់៣ខណ្ឌ​ទួលគោក​រាជធានីភ្នំពេញ។

តាមប្រភពពត័មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរសម្នាក់វ័យប្រហែល២៤ឆ្នាំជិះម៉ូតូម៉ាកHonda Icon​ ពណ៌​សរលាយទឹកក្រូចស៊េរី២០១២ពាក់​ស្លាក​លេខភ្នំពេញ1BD-0759​ មិន​អត្តសញ្ញាណ​ធ្វើដំណើរក្នុង​ទិស​ដៅ​ពីជើងទៅត្បូង​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុកម៉ូតូគ្រឿងម៉ាកHonda បិចc110ស៊េរី២០១២ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខភ្នំពេញ1BF-5431បើកបរដោយបុរសម្នាក់វ៏យប្រហែល២២ឆ្នាំ​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​ធ្វើដំណើរស្រប​ទិស​គ្នាបុកពេញមួយទំហឹងបណ្តាលអោយរងរបួសខ្លួនឯង។​បន្ទាប់​មក​ភាគី​ទាំង​សង​ខាង​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ បុរសដែ​ល​ជិះ​ម៉ូតូ​បង្កសុំសងសំណងចំនួន២០ដុល្លារ៍​ដើម្បីបញ្ចប់រឿង​កន្លែង​កើត​ហេតុ​តែ​ម្ដង​។
បច្ចុប្បន្ន​នេះ​ម៉ូតូ​ទាំង​២គ្រឿង​ត្រូវ​បាន​​ម្ចាស់​យក​ទៅ​ធ្វើ​ជុស​ជុល​រៀង​ៗ​ខ្លួន​៕ខុង​មុីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *