ក្មេងស្រីងាយុ១២ឆ្នាំ ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលជិះកន្ត្រកវិល

ភ្នំពេញៈ យ៉ាងហោចណាស់មានក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរង​របួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីពួកគេដឹកនាំគ្នាឡើងជិះកន្ត្រកវិលក្នុងកន្លែងកម្សាន្តមួយកន្លែង​ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ត្រាំងឃ្នង់ ខណ្ឌសែនសុខ ហើយត្រូវខ្សែភ្លើងឆក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពី​វេលាម៉ោង៩យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​ក្មេងស្រី២នាក់ ម្នាក់មានអាយុ១២ឆ្នាំ និងម្នាក់ទៀត ​អាយុ១៤ឆ្នាំ បានដឹកដៃគ្នាដើរទៅជិះកន្រ្តកវិលយ៉ាងសប្បាយ​ លុះមកដល់វេលាម៉ោង៩និង១៥នាទីយប់ ស្រាប់តែកន្រ្កកវិលខុសបច្ចេក​ទេស ធ្វើឲ្យ​ខ្សែភ្លើងឆក់ក្មេងស្រីអាយុ១២ឆ្នាំ ស្លាប់ភ្លាមៗមួយកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពីមានហេតុការណ៍ឆក់ក្មេងស្រីខាងលើនេះ សមត្ថកិច្ចក៏បានចុះមកដល់ ធ្វើ​ការពិនិត្យ និងហៅម្ចាស់កន្រ្តកមកសាកសួរ ដើម្បី​បន្តនី​តិវិធីតាម​ច្បាប់។ ចំណែក​សាកស​ព​ក្មេងស្រី សមត្ថកិច្ចបានប្រគល់ជូនឱពុកម្ដាយ ដើម្បីយកធ្វើបុណ្សតាមប្រពៃណីនៅគេហដ្ឋាន៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *