ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើង ផ្អើលទាំងយប់

ភ្នំពេញៈកាលពីវេលាម៉ោង២ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៦៨ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញមានអគ្គិភ័យមួយផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី បង្កការឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញទុស្សេនៅបង្គោលភ្លើង ដោយសារតែឆ្លងចរន្តអគ្គិសនី ឆាបឆេះជាអណ្តាតភ្លើង ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាយកបំពង់បាញ់ពន្លត់មកបាញ់ពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យ១គ្រឿងទៅដល់ជួយបាញើ ទើបអណ្តាតភ្លើងបានរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យរាលដាលទៅខ្សែរភ្លើងដទៃទៀតឬផ្ទះប្រជាពលរដ្ឋអ្វីនោះទេ ៕អូន ធួក

%e1%9e%86%e1%9f%81%e1%9f%87%e1%9e%94%e1%9e%84%e1%9f%92%e1%9e%82%e1%9f%84%e1%9e%9b%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *