នារី​ជន​ជាតិ​វៀត​ណាម​ម្នាក់​ជាប់​ខ្នោះ​ព្រោះ​!

 

 
ភ្នំពេញ​៖​នារី​ជន​ជាតិ​វៀត​ណាម​ម្នាក់​ឃើញ​គេ​ទុក​ទូរស័ព្ទ​ប្រហេះ​គិត​ថា​លួច​បាន​សម្រេច​ មាន​អី​ត្រូវ​កម្លាំង​នគរ​បាល​ចាប់​ដាក់​ខ្នោះ។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២០៖០០នាទី​យប់​ថ្ងៃ​ទី​១៣ខែវិច្ឆិកា​ឆ្នាំ​២០១៧ស្ថិត​នៅ​​តូប​អ៊ុត​សក់​មួយ​កន្លែង​ក្នុង​ផ្សារ​កណ្ដាល​តាម​បណ្ដោយ​ផ្លូវ​លេខ១៣ភូមិទី៥សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ង្វៀង យ៉ាងវ៉ាន់ ហៅជីវន្ត័ ភេទស្រីអាយុ២១ឆ្នាំជនជាតុិវៀតណាមមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលម្តំផ្សារច្បារអំពៅសង្កាត់ផ្សារច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមានទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូន8ផ្លើសពណ៌ខ្មៅ។ចំណែកឯ​ជនរងគ្រោះឈ្មោះ ហាញ់ សារឿន ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរអ៊ុតសក់មានទីលំនៅផ្ទះលេខ៩អឺផ្លូវលេខ៥សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *