




ភ្នំពេញនា ៖នារីម៉ាស្សា២នាក់ត្រូវបានគេចោទប្រកាន់ថាយកលុយអស់ជិតមួយពាន់ដុល្លារ៍ ខណះជនរងគ្រោះផឹកសុីស្រវឹងក្នុងហាងម៉ាស្សា រហូតដល់ស្រវឹង អោយនារីហាងម៉ាស្សាខាងលើ ជួយម៉ាស្សាអោយ ពេលមិនទាន់ម៉ាស្សាផង ត្រូវជនសង្ស័យលួចយកលុយក្នុងកាបូបអស់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់
ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងម៉ាស្សា ដៃចំណាន ដែលស្ថិតនៅ តាមបណ្តោយផ្លូវវត្តអង្គមិញ ក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះហួត សុភ័ក្រ អាយុ៥១ឆ្នាំ មុខរបរនគបាលប្រឆាំងម៉ាស្សា ជួញដូរផ្លូវភេទ។
ជនសង្ស័យ មាន២នាក់ទី១ឈ្មោះ យឿន ស្រីពៅ ភេទស្រីអាយុ២១ឆ្នាំ មុខរបរម៉ាស្សារស់នៅហាងម៉ាស្សាខាងលើនិងជនសង្ស័យទី២-ឈ្មោះ ប៉ន សម្ភស្ស ភេទស្រីអាយុ២៨ឆ្នាំមុខរបរម៉ាស្សា រស់នៅហាងម៉ាស្សា ខាងលើ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុុរូបគាត់បានមកលេងជាមួយម្ចាស់ហាងជាមិត្តភ័ក្តជាមួយគ្នា នៅក្នុងហាងម៉ាស្សាខាងលើ ហើយបានទិញស្រាបៀរចំនួន១កេះ ផឹកជុំគ្នាជាមួយថៅកែនឹងនារីម៉ាស្សា។បន្ទាប់មកបានស្រវឹងស្រើងៗ ហើយអោយនារីម៉ាស្សាខាងលើ ម៉ាស្សាអោយ លុះបន្ទាប់មកខ្លួនបានដោះសំលៀកបំពាក់អស់ទុកនៅខាងក្រៅ នៅតែខោខ្លីដើរចូលបន្ទប់ តែមិនទាន់បានម៉ាស្សាអោយផង ខឹងនារីម៉ាស្សាឈ្មោះ ប៉ន សម្ភស្សក៏អត់ម៉ាស្សាវិញទៅ។ពេលនោះបបួលម្ចាស់ហាងទៅចូលខារ៉ាអូខេ ដោយរូបខ្លួនចេញលុយនៅក្នុងកាបូប មានចំនួន៨៨៥ដុល្លារ៍(ជាលុយគេផ្ញើរ)ហើយបានបោះកាបូបលុយអោយថៅកែម៉ាស្សា មើល(នែលុយខ្វះអី) លុះថៅកែហាងម៉ាស្សាប្រុស ខាងលើបានបើកមើលកាបូប គឺមិនមានលុយសូម្បីតែមួយរៀលហើយក៏បានភ្ញាក់ផ្អើលភ្លាមផងដែរ។ ក្រោយមកបាននាំនារីម៉ាស្សាទាំង២នាក់ខាងលើ មកសួរនាំនៅប៉ុសិ៍្ត ខណៈនោះកម្លាំងនគរបាលបានសួរនាំនរីម៉ាស្សាទាំង២នាក់ខាងលើបែជាឆ្លើយដាក់ទៅវិញទៅមកថែមទាំងបដិសេធរៀងៗខ្លួន ទោះជាយ៉ាងណាជននរងគ្រោះនៅតែចោទប្រកាន់ទៅជនសង្ស័យដដែរ។
ក្រោយពេលកើតហេតុនារីម៉ាស្សា ឈ្មោះយឿន ស្រីពៅ មានសំភារះគ្រឿងអលង្កាដោះអោយថៅកែប្រុសជាអ្នកធានា ចំណែកនារីម៉ាស្សា ម្នាក់ទៀត បានតេហៅបងប្អូនយកលុយមកដោះស្រាយ នឹងធានាអោយត្រឡប់អោយទៅវិញរៀងៗខ្លួន៕សារ៉េត