ជនជាតិកូរ៉េ​ស្រវឹងស្រាបើករថយន្តបង្ករឿងគេឯងតាមផ្លូវពេលគេគប់កញ្ចក់បែកឡាំប៉ាដាក់ឡានធំ

 

 

 

ភ្នំពេញ ៖ ជនជាតិកូរ៉េស្រវឹងស្រាបើករថយន្តបង្ករឿងជាមួយរថយន្តកុងទីន័រ ដោយបើកមកទល់មុខភាគីម្ខាង ទៀត ដោយអ្នកដំណើរជាក្មេងស្ទាវឃើញពីសភាពច្រង៉េងច្រង៉ាង ទប់កំហឹងមិនបានយកដុំអិដ្ឋគុបបែកកញ្ចក់ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីតៃកុងរថយន្តធនធំកុងទីន័រ ជនជាតិកូរ៉េខាងលើបានបើករថយន្តរបស់ខ្លួន មកកាកខាងមុខរថយន្តគាត់តែម្តងដោយមិនដឹងមូលហេតុ ហើយភ្លាមនោះស្រាប់តែមានក្មេងស្ទាវជិះម៉ូតូ២គ្រឿងគ្នា៤នាក់ មកគប់កញ្ចក់រថយន្តជនជាតិកូរ៉េបែកទាំងមុខក្រោយ ហើយជិះចេញទៅបាត់ ។ ប៉ុន្តែបែរជាជនជាតិកូរ៉េរូបនោះមករករឿងគាត់ទៅវិញ ហើយបានយករថយន្តមុខដាក់ពីមុខកុងទីន័រមិនអោយបើកចេញបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ។ តែបុរសជនជាតិចិនរូបនោះមិននិយាយជាមួយនណារម្នាក់នោះទេ ដោយអង្គុយក្នុងរថយន្តធ្វើតែមិនដឹង ហើយបើទោះបីសមត្ថកិច្ចអោយរថយន្តកុងទីន័រថយក៏គាត់នៅតែបើកទល់ក្បាលជាមួយរថយន្តគេ។បន្ទាប់មកដោយសារតែហៅបុរសជនជាតិកូរ៉េនោះអោយចេញមកក្រៅរថយន្តដើម្បីនិយាយគ្នាមិនចុះទើបសមត្ថកិច្ចយកដុំថ្មមកកល់កង់រថយន្តទាំងមុខក្រោយទើបបុរសនោះចុះពីរថយន្តនិយាយគ្នាហើយរថយន្តកុងតឺន័រក៏បើកចេញយករថយន្តទៅដាក់គៀនកុំអោយស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ។
ក្រោយពីការសាកសួរបស់​កម្លាំងនគរបាល​ បុរសជនជាតិកូរ៉េនោះបាននិយាយថា រូប​គេគ្រាន់​តែចង់អោយ​កម្លាំងនគរបាល​ជួយ​រកយុត្តិធម៍អោយគេតែប៉ុណ្ណោះព្រោះពេលដែលមានហេតុការខាងលើមានជនឆ្លៀតឱកាសមកឆក់ទូរស័ព្ទបាត់មួយគ្រឿងហើយគេចខ្លួនបាត់។ដោយសារតែជនឆ្លៀងឱកាសបានឆក់ទតូរស័ព្ទហើយគេចខ្លួនបាត់ហើយមិនចាំពិនភាគទៀតទើបកម្លាំង​នគរ​បាល​ធ្វើការពន្យល់រួចបុរសនោះក៏បើករថយន្តទៅបាត់ទៅ។
កម្លាំងនគរបាល​បានបញ្ជាក់ថាករណីខាងលើរថយន្តទាំងពីគ្រឿងពុំមានប៉ះពាគ្នានោះទេ ដោយសារតែបុរសជនជាតិកូរ៉េរូបនោះស្រវឹងបើករថយន្តមកចង់រងរឿងអ្នកបើករថយន្តកុងតឺន័រទើបកើតរឿងបែកនេះ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *