យុវជនម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ

0
312

 

 
ភ្នំពេញ៖ ហេតុការចង ករ សម្លាប់ខ្លួនដោយមិនដឹងមួយបានបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៤៖២០នាទី​ទាប​ភ្លឺ​ថ្ងៃទី​ ១៤ ខែ វិច្ឆការ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ2058ភូមិថ្មគោល1 សង្កាត់ចោចៅ2 ខណ្ឌពោធិសែជ័យ រាជធា
នីភ្នំពេញ។
សាកសពខាងលើមានឈ្មោះផាត ភត្រា ភេទប្រុសអាយុ17ឆ្នាំមុខរបរ រៀនជួសជុលទូរស័ព្ទ មានទីលំនៅនិងស្រុកកំណេីតនៅចំណុចកេីតហេតុខាងលេី។

តាមការបញ្ជាក់ពីឈ្មោះសោម នាង ត្រូវជាម្ដាយបង្កេីតរបស់សពបានអោយដឹងថា​ កូនគាត់កាលពីឆ្នាំ2015 នៅបូរីកីឡា កូនរបស់គាត់បានចងកម្ដងមកហេីយ ប៉ុន្តែគាត់ជួយទាន់ ទើបមិនអី រហូតមកដល់ម៉ោងកេីតហេតុខាងលេីស្រាប់តែកូនគាត់ចងកនៅក្នុងបន្ទប់លេីផ្ទះស្លាប់បាត់ តែម្តង ។
ក្រោយពេលកើតហេតុម្ដាយជនងគ្រោះបានបដិសេធបណ្ដឹងមិនប្ដឹងចោទប្រកាន់ទៅលេីបុគ្គលណា ឫអង្គភាពណាមួយឡេីយ ដោយសុំតែធ្វេីបុណ្យសពកូននៅផ្ទះតាមប្រពៃណី។
តាមការពិនិត្យជាក់ស្ដែង របស់ផ្នែកជុំនាញចក្ខុខណ្ឌ ជនរងគ្រោះបានយកខ្សែលីឡុងប្រហែល5ម៉ែត្រចងជាប់ពីផ្ទោងដំបូលផ្ទះក្បែរជញ្ជាំងផ្ទះសម្លាប់ខ្លួន ដោយម្ដាយទៅជួយកាត់ទំលាក់មកក្រោមជួយសង្គ្រោះមិនទាន់។ដោយនៅលេីខ្លួនសាកសពមិនឃេីញមានស្លាកស្នាមសង្ស័យពាក់ព័ន្ធទៅអំពេីឃាដកម្មនោះទេ គឺមានតែស្នាមជាំនៅក្រោមចង្កាព័ទ្ធពីឆ្វេងមកស្ដាំតែប៉ុណ្ណោះ។
តាមការណ៍សន្ឋិដ្ឋានឃេីញថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន៕៩៨ សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here