ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវចោរមួយក្រុម ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាព ភ្ជង់ប្លន់ម៉ូតូបានសម្រេច កាលពីវេលា ម៉ោង១០និ២០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ព្រំ ចាន់វណ្ណៈ អាយុ២៥ឆ្នាំ ហើយម៉ូតូ ដែលក្រុមចោរប្លន់យកទៅនោះ ម៉ាក ហ្សូមមើ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8466 ។
ព្រំ ចាន់វណ្ណៈ បាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយ កាំភ្លើង បានជិះមកអែប ម៉ូតូគាត់ហើយបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីដៃគាត់ដែលកំពុងឈប រួចយកទៅបាត់ ។
ជនរងគ្រោះបានឲ្យភ្នាក់ងា អឹមស៊ីអិន ដឹងថា ដោយសារគាត់មិនមានសង្ឃឹមថារកម៉ូតូនេះឃើញមកវិញទើបគាត់មិនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញ ហើយបានទូរស័ព្ទហៅបងប្អូនមកឌុបយកទៅផ្ទះទាំងក្តីម៉ួរហ្មង ៕ អូន ធួក
