រថយន្ដហ៊ីយ៉ាន់ដាយបុកគូទរថយន្ដហាយឡេឌ័រពីក្រោយរងការខូចខាត

 

 

 

ភ្នំពេញ: រថយន្ដហាយឡេឌ័រមួយគ្រឿងបើកចុះពីលើស្ពានអាកាសស្ទឹងមនជ័យត្រូវបានរថយន្ដហ៊ីយ៉ាន់ដាយបុកគូទពីក្រោយពេញមួយទំហ្នឹងបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់​រថយន្ត​ឈ្មោះ​ ហិន ភាព អាយុ៤៣ឆ្នាំនិង ប្រពន្ធមានឈ្មោះ ឈៀវ សុនី អាយុ៣៤ ឆ្នាំទាំង២នាក់ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោរ ។

តាមសម្ដីស្ដ្រីជាម្ចាស់រថយន្ដហាយឡែឌ័របានប្រាប់អោយដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរជាមួយប្ដីនិងកូនដោយជិះរថយន្ដមួយគ្រឿងម៉ាក ហាយឡែឌ័រ ពណ៌ ទឹកប្រាក់ ដែលពាក់ស្លាកលេខភ្នំពេញ2AM-3861 បានធ្វើដំណើរចេញពីបើកលុយនៅធានាគារតាមបណ្ដោយផ្លូវ២៧១ចុះមកក្រោមស្ពានបម្រុងឡើងទៅផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្សី ខណៈនោះក៏មានរថយន្ដធន់ធំមួយគ្រឿងម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌ ស ដែលពាក់ស្លាកលេខព្រះសីហនុ 3A-1154 បានធ្វើដំណើរចុះពីលើស្ពានក្នុងល្បឿនលឿនល្មម ស្រាប់តែមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូទរថយន្ដហាយឡែឌ័រពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្ដហោះឡើងចញ្ចីមឃឿនរងការខូចខាតយ៉ាងដំណំ ភ្លាមនោះតៃកុងរថយន្ដហ៊ីយ៉ាន់ដាយបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូល ដ្ឋានចុះមកដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងអូសរថយន្ដទាំងពីទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ៕​៩៨​សែនជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *