ប្រជាពលរដ្ឋចំនួន​ 257 នាក់​ មកពីសង្កាត់ទាំង៤ក្រុងព្រះសីហនុ តវ៉ានៅមុខសាលាសង្កាត់លេខ១

 

 

ព្រះសីហនុៈនាវេលាម៉ោង 9:30នាទី ថ្ងៃទី14-11-2017 នៅសាលាសង្កាត់លេខ​ 1 ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋចំនួន​ 257 នាក់​ មកពីតាមបណ្តាសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ ដឹកនាំដោយ ៖ 1/.ឈ្មោះ នួន សុីថុន ភេទប្រុស អាយុ 60ឆ្នាំ រស់នៅ ក្រុមទី16 ភូមិ2 សង្កាត់1 2/.ឈ្មោះ មុំ សួនសុម៉ាលី ភេទ ប្រុស អាយុ 43ឆ្នាំ រស់នៅ ក្រុមទី10 ភូមិ1 សង្កាត់3 បាននាំគ្នាតវ៉ាបញ្ហាស្នើសុំ ធ្វើរបង ដាំដំណាំ សង់ផ្ទះលើដីទើបនឹងកាត់ឆ្វៀលចេញដោយ​អនុក្រិត្យ​ លេខ 116។

តាមការសាកសួរពីលោក ឈិត សុផាត ចៅសង្កាត់រងទី2 នៃសាលាសង្កាត់លេខ1 បានដឹងថា​ ពួកគាត់ដែលមកតវ៉ានេះជាអ្នកគ្មានដីរស់នៅ ហើយឮថានៅចំណុចដីបម្រុងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោយ ង70 ស្ថិតក្នុងក្រុមទី16 ភូមិ2 សង្កាត់1 មានដីរដ្ឋទំនេរ ទើបនឹងកាត់ឆ្វៀលចេញដោយ​អនុក្រិត្យ​ លេខ 116 របស់រាជរដ្ឋាភិបាល ។ ទើបយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ មកដាក់ពាក្យស្នើសុំ ធ្វើរបង ដាំដំណាំ សង់ផ្ទះលើដីខាងលើ ។ ប្រជាពលរដ្ឋបានភ្ជាប់មកជាមួយ នូវឯកសារ ពាក្យស្នើសុំ និងស្នាមមេដៃ  ហើយរហូតនៅវេលាម៉ោង​ 10:20 នាទីព្រឹក​ ថ្ងៃខែឆ្នាំដដែល ពួកគាត់ បានត្រឡប់ទៅលំនៅដ្ឋាន វិញបន្ទាប់ពីអាជ្ញាធរទទួលយកសំណើនេះទៅពិចារណា ៕ វាយោ

 

 

Leave a Reply

Your email address will not be published. Required fields are marked *