កណ្តាល: បុរសលោ្មភកាមម្នាក់ហ៊ានចូលទៅប៉ុនប៉ងរំលោភប្រពន្ធគេដែលមានកូនពិរនាក់ទៅហើយនោះ តែមិនបានសម្រេច គ្រាដែលប្តី ក្រោកពី យប់ទៅកាប់ជ្រូកនៅមុខផ្ទះ។ ទង្វើនេះត្រូវក្រុមគ្រួសារស្រី្តរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យរូបនេះមកផ្តន្ទាទោសតាម ច្បាប់ទាល់តែបាន ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
មន្រី្តនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.គ.ស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ។ រីជនឯជនសង្ស័យឈ្មោះ ស្រ៊ន ស្រ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករត្រូវនគរបាលឃាត់ខ្លួន។ ជនរងគ្រោះនិងជនសង្ស័យ ស្នាក់នៅ ភូមិពោធិ៍រាម្មា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ជាមួយគ្នា។
ប្រភពដដែល បានបន្តថា នៅយប់កើតហេតុ ស្រី្តរងគ្រោះបានកំពុងដេកក្នុងមុងជាមួយប្តីនិងកូនប្រុស២នាក់ទៀតដូចធម្មតា ។ លុះដល់ម៉ោង ៣យប់ថ្ងៃកើតហេតុ ប្ដីរបស់ស្រី្តរងគ្រោះបានភ្ញាក់ទៅកាប់ជ្រូកឲ្យគេនៅខាងមុខផ្ទះដោយទុកប្រពន្ធ និងកូនពីរនាក់ ដេកក្នុងមុងនៅក្នុងផ្ទះ ។ លុះពេលឃើញប្ដីនាងមិននៅផ្ទះដូចនេះ ជនសង្ស័យបានដើរទៅបើកមុងចូលធ្វើសកម្មភាពចាប់ស្រី្តរងគ្រោះ រំលោភសេពសន្ថវ: តែនាងដឹងខ្លួនទាន់ស្រែកវ៉ាស ធាក់ជនសង្ស័យមួយជើងដាច់ផ្ងារ និងឆោឡោឲ្យគេជួយផ្អើលដល់ប្តីមកជួយទាន់ធ្វើឲ្យជនសង្ស័យភ័យ រត់គេចបាត់តែម្ដង។ យ៉ាងណាស្រី្តរងគ្រោះបានស្គាល់មុខជនសង្ស័យយ៉ាងច្បាស់ក្រឡែត ព្រោះជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកស្ពឺ ភ្លាមៗផងដែរ។
ក្រោយទទួលបានបណ្ដឹងពីស្រ្តីរងគ្រោះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរយៈពេលពីថ្ងៃ រហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ស្រី្តរងគ្រោះ ក្នុងគោលបំណងចាប់រំលោភសេពសន្ថវ:ប្រាកដមែន៕ អូន ធួក
