





ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ចាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តឡិចសុីសបើកឆ្លងផ្លូវជ្រុលបុកពេញទំហឹងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ខែវិច្ចិកាឆ្នាំ២០១៧ នៅចំណុចមុខបុរីធូលន តាមបណ្តោយផ្លូវជាតិលេខ៣សង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខកំពង់ធំ 1E 4082 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីក្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថនយន្តម៉ាកឡិចសុី ពណ៍ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L 2078 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាហើយបានបតឆ្លងផ្លូវបំណងចូលក្នុងបុរីធូលន ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសអ្នកជិះម៉ូតូរួមជាមួយប្រពន្ធនិងកូនបានរងរបួសបាក់ជើងខាងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕៩៨ សែនជ័យ